កីឡា

អតីតប្រធានក្លឹប Real Madrid លោក Lorenzo Sanz បាត់បង់ជីវិត ក្រោយផ្ទុកកូរ៉ូណា

លោក Lorenzo Sanz ក្នុងវ័យ៧៦ឆ្នាំ ដែលត្រូវបានស្គាល់ថា ជាមនុស្សដ៏សំខាន់ម្នាក់ របស់ក្លឹប Real Madrid ដោយលោកធ្លាប់ជា ប្រធានក្លឹបនេះ ជិតមួយទសវត្សនោះ បានបាត់បង់ជីវិត ហើយក្រោយពេលរកឃើញថា លោកមានផ្ទុកជំងឺកូរ៉ូណា។

លោក Sanz ធ្លាប់បានគ្រប់គ្រង Real Madrid ចន្លោះពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៥ និងក៏ធ្លាប់ជាម្ចាស់ក្លឹប Malaga មួយរយៈផង មុនពេលដែលបានលក់ក្លឹបនេះ ទៅឲ្យអ្នកវិនិយោគិន ជនជាតិកាតា។ បុរសចំណាស់រូបនេះ បានផុតដង្ហើម ទៅនៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសដោយមានឆ្លង ជំងឺរាតត្បាតនេះផង និងជំងឺរ៉ាំរៃជាប់ខ្លួនផង។

កូនច្បងរបស់លោក Sanz បានប្រកាសដំណឹងដ៏អាក្រក់នេះ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ ក្រោយពេលដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យជិតមួយសប្តាហ៍ប៉ុណ្ណោះ ដោយសាររកឃើញមានផ្ទុកកូរ៉ូណា ហើយគ្រួសាររបស់លោកជាច្រើននាក់ ក៏ត្រូវបានគេរកឃើញ មានផ្ទុកមេរោគ នេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top