កីឡាករខ្សែប្រយុទ្ធ ចំណូលថ្មី Martin Braithwaite ត្រូវបានកាសែត The Sun ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៨ ខែមិនានេះបានសរសេរថា នឹងអាចចាកចេញពីក្លឹបនេះ ហើយ ទោះបីជាទើបបានផ្ទេរមកបាន តែ១ ខែប៉ុណ្ណោះនោះNou Campហើយជឿជាក់ថា ដោយសារតែក្លឹបកំពុងជួបបញ្ហា ហិរញ្ញវត្ថុខ្លាំង ក្នុងអំឡុងពេលកូរ៉ូណា។
ក្លឹបយក្សអេស្បាញ មួយនេះ កំពុងជួបឧបសគ្គខ្លាំង ដោយទើបតែបានបង្ខំ កីឡាករទាំងអស់ របស់ខ្លួនក្នុងការទទួល ការកាត់បន្ថយប្រាក់កម្រៃ រហូតទៅដល់៥០ភាគរយ ។ ប្រភពដដែលបានចុះផ្សាយទៀតថា Barcelona បានប្រកាសលក់កីឡាកររូបនេះទៅវិញ ក្រោយពេលដែលទើបបានទិញ ក្នុងតម្លៃ១៥លានផោន ពីក្លឹបLeganes ទាំងគួរឲ្យភ្ញាក់ផ្អើល កាលពីខែមុន។
ទោះបីជាកុងត្រា របស់គេមានសុពលភាព រហូតដល់ឆ្នាំ២០២៤ ក្តីប៉ុន្តែពេលវេលារ បស់អតីតកីឡាកររបស់ក្លឹប Middlesbrough គឺមិនមានច្រើនទៀតឡើយក្រោយការបង្ហាញខ្លួន បានតែ៣ប្រកួត ប៉ុណ្ណោះសម្រាប់ក្លឹបBarcelona រួចក៏ត្រូវជួបបញ្ហា ដោយសារCOVID-19៕
ប្រែសម្រួល៖ស៊ុនលី

