កីឡា

ភ្នាក់ងារកីឡាករ ចេញមកបញ្ជាក់ផ្ទាល់ថា Ozil សប្បាយចិត្តនៅ Arsenal ហើយនឹងមិនចាកចេញទៅណាឡើយ

កាសែតអង់គ្លេស The Sun នៅថ្ងៃសៅរ៍ ទី២៨ ខែមីនានេះបានសរសេរថា ព័ត៌មាននៃការចាកចេញរបស់កីឡាករ Ozil កំពុងតែចាប់ផ្តើមរលាយទៅវិញ ខណៈដែលភ្នាក់ងាររបស់កីឡាករ បានចេញមកបញ្ជាក់ចុងក្រោយ ច្បាស់ហើយថា Ozil ពិតជាសប្បាយចិត្តក្នុងការ បន្តលេងនៅទីនេះ Emirates ។

កន្លងមក Ozil វ័យ៣១ឆ្នាំ តែងតែមានព័ត៌មានថា នឹងចាកចេញពីក្លឹបទៅលេង ជាមួយនឹងក្លឹបតួកគី Fenerbahce ប៉ុន្តែបញ្ហាប្រាក់កម្រៃ ដែលរូបគេកំពុងទទួលបានដល់ទៅ ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍នោះគឺជា មូលហេតុតែមួយគត់ដែលមិនអាច ធ្វើឲ្យមានការផ្ទេរចេញ។ រដូវកាលនេះ Ozil រកបានតែ ១គ្រាប់ និងជួយមិត្តរួមក្រុមបាន ៣គ្រាប់ផងដែរ ប៉ុន្តែជឿជាក់ថា កីឡាកររូបនេះពេញចិត្តពេញថ្លើម នឹងការបង្វឹករបស់លោក Arteta ជាខ្លាំង។

ភ្នាក់ងាររបស់កីឡាករគឺលោក Erkut Sogut បានថ្លែងប្រាប់ Goal ថាគ្រប់គ្នាមិនអាចទស្សទាយ បានទេអំពីស្ថានភាពកីឡា បាល់ទាត់ដំបូងផ្សេងតែពេលនេះផ្សេង ប៉ុន្តែខ្ញុំនឹងបញ្ជាក់ម្តងទៀតថា Ozil នឹងមិនត្រូវអាចលក់ចេញឡើយ នៅរដូវក្តៅនេះហើយរូបគេនឹង នៅបន្តរហូតដល់កុងត្រាបញ្ចប់៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top