នៅថ្ងៃសៅរ៍ទី២៨ ខែមិនានេះកាសែត អង់គ្លេសThe Sun បានសរសេរថា កីឡាករទាំងឡាយ ដែលកំពុងលេង នៅលីកកំពូល អង់គ្លេសPremier League ត្រូវបានគេជឿជាក់ថា នឹងប្រឈមមុខទៅ នឹងការកាត់ប្រាក់កម្រៃដ៏ច្រើន ក្នុងអំឡុងពេលបញ្ហា កូវិដ១៩ នៅក្នុងប្រទេសអង់គ្លេស។
កិច្ចប្រជុំជា បន្ទាន់ជាច្រើន ត្រូវបានធ្វើឡើង ដោយPFA, Premier League និងEFL ត្រូវបានធ្វើឡើង ហើយក្នុងនោះនៅលីកកំពូលអង់គ្លេស វិធានការដ៏ធំមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងកូរ៉ូណានោះគឺ ជាការកាត់បន្ថយប្រាក់កម្រៃ ទៅលើកីឡាករទាំងឡាយ របស់ខ្លួនហើយដែលគិតជាទឹកប្រាក់ សរុបគឺមានប្រមាណ ជា១០០លានផោន។
គួរឲ្យដឹងទៀតដែរថា មកដល់ពេលនេះ លីកអង់គ្លេសនៅមិនទាន់បានដំណើរការវិញ នៅឡើយខណៈការពន្យារពេល ត្រូវបានធ្វើឡើងដល់ថ្ងៃទី៣១ ខែមេសានៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី