កិច្ចប្រជុំជាបន្ទាន់មួយ ដែលត្រូវបានធ្វើឡើង នៅថ្ងៃសុក្រទី២៧ ខែមិនានេះ បានធ្វើឡើងហើយជាលទ្ធផល FIFA បានសម្រេចចិត្តថា រាល់កីឡាករទាំងឡាយ ដែលនឹងត្រូវផុតកំណត់កុងត្រា នៅក្នុងឆ្នាំនេះ គឺមិនអាចចាកចេញពីក្លឹប បានឡើយរហូតដល់ពេលដែលការ ប្រកួតអាចដំណើរការឡើងវិញ ហើយបញ្ចប់ទៅរដូវកាល ចាស់ជាមុនសិន។
សម្រាប់លីក កំពូល អង់គ្លេសPremier Leagueបច្ចុប្បន្នត្រូវ បានដាក់ពេល វេលាបណ្តោះអាសន្នថា នឹងអាចចាប់ផ្តើមលេងវិញ បាននៅថ្ងៃទី៣០មេសាទាំងដែលមិនទាន់ច្បាស់លាស់ នៅឡើយហើយ ខណៈដែលកុងត្រាមួយចំនួន នឹងត្រូវផុតកំណត់ត្រឹមខែមិថុនានោះមានន័យថា ពួកគេនឹងត្រូវបន្តនៅជាមួយ នឹងក្លឹបចាស់រហូតដល់ការ បញ្ចប់ទៅនៃរដូវកាល។
ក្នុងនោះកីឡាករ ចំនួន៨៦នាក់ ដែលកំពុងលេងនៅលីកអង់គ្លេស នឹងត្រូវរងការប៉ះពាល់ ដោយការសម្រេចចិត្តមួយនេះ ប៉ុន្តែមិនមានជម្រើសឡើយ ដោយសារស្ថានភាពបច្ចុប្បន្នកូរ៉ូណា បានសម្លាប់មនុស្សអស់ជាច្រើន មកហើយនៅអង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)