កីឡា

កីឡាការិនី វាយកូនគោល លើទឹកកកជនជាតិចិន២នាក់ ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-១៩

ប៉េកាំង៖សមាគមវាយកូនគោល លើទឹកកករបស់ប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាការិនីវាយកូនគោលលើទឹកកក ចំនួន២នាក់របស់ប្រទេសចិន បានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

យោងតាមសេចក្តីថ្លែងការណ៍ក្រុមនេះកំពុងហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ដើម្បីត្រៀមចូលរួមប្រកួតជើងឯកពិភពលោកនៅប៉ូឡូញដែលគ្រោងនឹងធ្វើ នៅខែមីនា ប៉ុន្តែការប្រកួតត្រូវបានលុបចោលដោយសារមេរោគឆ្លង។ ជាមួយនឹងការរាតត្បាត នៅសហរដ្ឋអាមេរិកក្រុមនេះបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៣ ខែមីនាហើយ គ្មានសមាជិក ណាម្នាក់ក្នុងចំណោមសមាជិកទាំង ១១ នាក់របស់ពួកគេមាន អាការក្តៅខ្លួនទេ នៅពេលសីតុណ្ហភាព​ រាងកាយរបស់ពួកគេត្រូវបានត្រួត ពិនិត្យនៅពេលចុះចត។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការធ្វើតេស្តវិជ្ជមាននៅចុងបញ្ចប់នៃរយៈពេលដាច់តែឯង។ កីឡាការិនីដែលឆ្លងជំងឺទាំង២នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបាន កំណត់ទាំងមានអារម្មណ៍ធូរស្រាលដោយរោគសញ្ញាស្រាល។ សមាជិកក្រុមនៅសេសសល់ មានសុខភាពល្អហើយនឹងទទួលបានការត្រួត ពិនិត្យផ្នែកវេជ្ជសាស្ត្រ បន្ថែមទៀតក្រោមការ ថែរក្សា។
ជាផ្នែកមួយនៃផែនការ បណ្តុះបណ្តាល ក្រុមនេះបាន ចូលរួមប្រកួត ក្នុងការ ប្រកួតពានរង្វាន់យុវជនវាយកូនគោល លើទឹកកក (JWHL) Challenge Cup នៅឯខេតថល Capitals Iceplex រដ្ឋវ៉ាស៊ីនតោនចាប់ ពីថ្ងៃទី ១៤ ដល់ ១៨ ខែកុម្ភៈ៕

Most Popular

To Top