GENEVA ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ បាននិយាយថា ខ្លួននឹងត្រៀមថវិកាចំនួន ២៥,៣ លានដុល្លារ បន្ថែមទៀត ដល់គណៈកម្មាធិការជាតិ និងអត្តពលិកអូឡាំពិក ដើម្បីជួយពួកគេ ក្នុងការពន្យារពេលមួយឆ្នាំ នៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូនៅប្រទេសជប៉ុន នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ ។
យោងតាមសេចក្តីថ្លែង ការណ៍ របស់ IOCថា ទឹកប្រាក់១០,៣ លានដុល្លារ នឹងមានសម្រាប់គណៈកម្មាធិការជាតិ អូឡាំពិក ដើម្បីចំណាយលើការ ចំណាយបន្ថែម ដែលពួកគេអាច ទ្រទ្រង់បាន ដោយសារការពន្យារ ពេលរួមមានការចំណាយ លើការធ្វើដំណើរ និងកន្លែងស្នាក់នៅ ។
ការចេញផ្សាយរបស់ IOC បាននិយាយថា ថវិកានឹងមានសម្រាប់ NOCs “ដោយផ្អែកលើពាក្យសុំរបស់ពួកគេ” ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈវិនិច្ឆ័យដែលត្រូវបំពេញ។ លើសពីនេះថវិកាចំនួន ១៥ លានដុល្លារនឹងដល់កម្មវិធីមួយ ដែលអនុញ្ញាត ឲ្យអត្តពលិកចំនួន ១,៦០០ នាក់មកពី ១៨៥ ប្រទេសទទួលបានមូល និធិដើម្បីត្រៀម សម្រាប់ការប្រកួត នៅឆ្នាំក្រោយ។
ការពន្យាពេលមួយឆ្នាំ នៃព្រឹត្តិការណ៍កីឡា អូឡាំពិក រដូវក្តៅឆ្នាំ ២០២០ ត្រូវបានប្រកាសនៅថ្ងៃទី ២៤ ខែមីនាដើម្បីឆ្លើយតបទៅ នឹងការរីករាលដាលនៃជំងឺឆ្លងវីរុសកូរ៉ូណា។ កីឡាអូឡាំពិកដែលគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដានឹងត្រូវធ្វើឡើង នៅចន្លោះថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ បន្ទាប់មកទៀត ដោយប៉ារ៉ាឡាំពិក ចាប់ពីថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ៕
ដោយ៖លី ភីលីព