កីឡា

Gomez តែងតែយក Rio Ferdinand ជាគំរូតាំងតែពីនៅក្មេងៗ

ចាប់តាំងពីពេលផ្លាស់ មកដល់Anfield ក្នុងតម្លៃ៣,៥លានផោន កាលពីឆ្នាំ២០១៤ កីឡាករGomez ហាក់មិនសូវជាទទួលបាន លទ្ធផលល្អនោះទេ ដោយជាញឹកញាប់ តែងតែទទួលរងរបួសជានិច្ច រហូតមកដល់ មួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ទើបរូបគាត់បានក្លាយទៅជា កម្លាំងដ៏សំខាន់មួយ សម្រាប់លោកKloppលើកពានChampion Leagueជាលើកដំបូង។

Gomez បានក្លាយទៅជាកីឡាករ ខ្សែការពារកណ្តាលចាប់ដៃគូគ្នា ជាមួយនឹងកំពូលខ្សែការពារថ្លៃ និងល្អបំផុតលើលោក Virgil Van Dijk។ រំលឹកឡើងវិញ ពីគ្រាដែលកាលពីនៅក្មេង កីឡាករអង់គ្លេសរូបនេះ បានលើកឡើងយ៉ាងច្បាស់ៗថា Rio Ferdinand គឺជាកីឡាករគំរូ និងបណ្តូលចិត្តរបស់ខ្លួន តាំងតែពីមិនទាន់ ចេះលេងបាល់មកម្ល៉េះ។

Gomez មានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ ពេលដែលFerdinand បានផ្ទេរមកពី Leeds United មកកាន់ទឹកដីMan United កាលពីឆ្នាំ២០០២ និងក្រោយមក ក៏បានក្លាយទៅជាកីឡាករ ខ្សែការពារដ៏ល្អបំផុត លើពិភពលោកម្នាក់ផងដែរ និងបានចំណាយពេលនៅOld Traffordដល់ទៅ១២ឆ្នាំមុន នឹងបញ្ចប់អាជីពនៅQueen Park Rangers ជាគ្រាដែលGomez ទើបបង្ហាញខ្លួនដំបូងឲ្យ Charlton Athletic៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top