លោក Michel D’Hooghe ប្រធានផ្នែកវេជ្ជសាស្ត្រ របស់គណកម្មកាបាល់ទាត់ពិភពលោក FIFAនៅសប្តាហ៍នេះ បានចេញមក ព្រមានគណៈកម្មការបាល់ទាត់អង់គ្លេស ក៏ដូចជានៅលើពិភពលោកផងដែរថា ការប្រកួតបាល់ទាត់ មិនគួរអាចចាប់ផ្តើមវិញ បាននៅឡើយ។
លោកD’Hooghe បានបន្តទៀតថា ការប្រកួតបាល់ទាត់ មិនគួរដំណើរការឡើងវិញឡើយ រហូតដល់ថ្ងៃទី១ខែកញ្ញាសិន។ លោកបន្តថា ក្នុងពេលដែលមិនទាន់មានវ៉ាក់សាំងវិធី នៅឲ្យដាច់ពីគ្នា ជាជម្រើសតែមួយគត់ ដើម្បីបញ្ចៀសការឆ្លងរាលដាល ហើយបាល់ទាត់ជាការប្រកួត ដែលចាំបាច់ធ្វើសកម្មភាព ដែលផ្ទុយពីគោលការណ៍សុវត្ថិភាព។
ដូចនេះគ្រប់គ្នា ត្រូវតែអត់ធ្មត់បន្តការរងចាំតទៅទៀត ជាចាំបាច់។ គួរបញ្ជាក់ដែរ លីគកំពូលមួយចំនួនដូចជា នៅហូឡង់និងបារាំងជាដើម បានសម្រេចចិត្តប្រកាស មិនដំណើរការរដូវកាលនេះឡើងវិញនោះទេ ដោយឡែកតែនៅអង់គ្លេស អ៊ីតាលី និងអេស្បាញ កំពុងដុតដៃដុតជើង ដើម្បីអាចត្រឡប់ មករកការប្រកួតវិញ៕
ប្រែសម្រួល៖ស៊ុនលី

