កីឡា

Inter Miami ចូលប្រជែង Vidal ជាមួយនឹង Newcastle និង Inter Milan

នៅថ្ងៃនេះក្លឹបInter Miamiរបស់លោកDavid Beckhamត្រូវបានគេជឿជាក់ថា បានចូលឈ្មោះទៅប្រជែងផងដែរ ក្នុងការចរចានាំយកកីឡាករ ខ្សែបម្រើArturo Vidalជាមួយនឹងក្លឹប ផ្សេងទៀតដូចជា NewcastleនិងInter Milanផងដែរ ។

កីឡាកររបស់ Barcelonaរូបនេះត្រូវបានគេជឿជាក់ថា បានកំពុងត្រៀមខ្លួនចាកចេញពីអេស្បាញ ហើយក្រោយពេលមកដល់ នៃកីឡាករចំណូលថ្មី និងវ័យក្មេងជាច្រើនដូចជាFrenkie de Jong, Sergio BusquetនិងIvan Rakiticផងដែរ ។

កុងត្រារបស់កីឡាករ ឈីលី វ័យ៣២ឆ្នាំរូបនេះ មានសុពលភាពត្រឹមឆ្នាំ២០២១ប៉ុណ្ណោះ ដែលមានន័យថា Barcelona ចាំបាច់ត្រូវតែសម្រេចចិត្ត លក់កីឡាកររូបនេះ ឲ្យបានមុនកុងត្រាដើម្បីអាចប្រមូលលុយវិញ បានខ្លះជាជាងបាត់បង់កីឡាករ ដោយមិនទទួលបានអ្វីទាំងអស់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top