កីឡា

Premier League៖ កីឡាករមានសិទ្ធបដិសេធ មិនប្រកួតបាន ដោយសារ កូវីដ១៩

ទោះបីជាការវិលត្រឡប់នៃលីគកំពូល អង់គ្លេសកាន់តែច្បាស់ ហើយថានឹងអាច ដំណើរការនៅក្នុងខែមិថុនាប៉ុន្តែបើយោងតាមការបញ្ជាក់ របស់ប្រធានក្លឹបភាគច្រើនកីឡាករ អាចមានសិទ្ធបដិសេធមិនព្រមប្រកួតបានតាម ការចង់បានរបស់គេគឺមិន មានការបង្ខិតបង្ខំឡើយប្រសិនបើពួកគេនៅតែ បារម្ភអំពីកូវីដ១៩។

គួរបញ្ជាក់ថាសំណើរនិងកាលវិភាគថ្មី ដែលត្រូវបានយល់ព្រមដោយម្ចាស់ក្លឹប ទាំងអស់ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាល ដើម្បីពិនិត្យនិងលើកយ មកពិភាក្សាសាជាថ្មីនៅ ថ្ងៃសុក្រនេះម្តងទៀត។សំណើរសុំឲ្យមាន ការវិលត្រឡប់ ការប្រកួតក្នុងថ្ងៃទី៨ ខែមិថុនាហើយការ ហ្វឹកហាត់ជាផ្លូវការអាចធ្វើឡើងពីពាក់ កណ្តាលខែឧសភា។

ប៉ុន្តែក្នុងនោះក្លឹបជាច្រើនរួម ទាំងតោខៀវChelseaផងកោះហៅកីឡាករបរទេស របស់ខ្លួនត្រឡប់មកវិញហើយដើម្បីចាប់ផ្តើមហ្វឹកហាត់ សាជាថ្មី។ការប្រកួតដើម្បីបញ្ចប់ រដូវកាលនេះនឹងធ្វើឡើងដោយមិនមានទស្សនិកជនទស្សនា ផ្ទាល់ឡើយប៉ុន្តែនឹងមានការចាក់ ផ្សាយផ្ទាល់ដោយឥតគិតថ្លៃតាមបណ្តាទូរទស្សន៍ធំៗ នានានៅអង់គ្លេស៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top