កីឡា

Alonso មានឈ្មោះក្នុងបញ្ជីបុគ្គល សម្រាប់តំណែងជំនួយការ គ្រូបង្វឹកនៅ Man City

កាសែត The Sunsports នៅថ្ងៃសុក្រនេះបានសរសេរថា វិរៈបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Xabi Alonson ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងបញ្ជី សម្រាប់ពិចារណារបស់ក្លឹបមេឃខៀវ Man City ក្នុងកាទទួលយកតំណែង ជាជំនួយការគ្រូបង្វឹក។

តំណែងជាបុគ្គលសំខាន់បំផុតទី២ របស់ក្លឹបមកដល់ពេលនេះ មាននៅទំនេរនៅឡើយ ក្រោយពេលដែលលោក Mikel Arteta បានសម្រេចចិត្តចាកចេញ ទៅបង្វឹកនៅ Arsenal តាំងតែពីខែធ្នូមក។ Alonso ធ្លាប់ធ្វើការជាមួយនឹងលោក Pep Guardiola ជាយូរមកហើយក្នុងនាម ជាកីឡាករនិងគ្រូបង្វឹកពេលនៅ Bayern Munich ជាមួយគ្នាចន្លោះពីឆ្នាំ២០១៤ និង២០១៦។

គួរឲ្យដឹងដែរថា Alonso បច្ចុប្បន្នមានឈ្មោះជា គ្រូបង្វឹករបស់ក្លឹប Real Sociedad ក្រុមឈុត B ដែលកំពុងស្ថិតនៅលេខរៀងទី៥ នៃលីគកំពូលទី៣ របស់ប្រទេសអេស្បាញ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top