នាង Georgina Rodriguez នៅក្នុងការបង្ហោះមួយ តាមគណនេយ្យបណ្តាញសង្គម របស់ខ្លួនកំពុងអាចបង្កជាការសង្ស័យថា ខ្លួននាងនិងកីឡាករ Cristiano Ronaldo ដែលជាត្រូវសង្សារនោះ គឺទំនងជានឹងអាចស្វាគមន៍ វត្តមានកូនទី៥ របស់ខ្លួនហើយនាពេលខាងមុខ។
ម៉ូដេលអាយុ ២៦ឆ្នាំ ដ៏ស្រស់ស្អាតរូបនេះ បានធ្វើការបង្ហោះរូបភាពមួយ នៅល្ងាចថ្ងៃចន្ទ មុនពេលអាចឡើងយន្តហោះឯកជន របស់ខ្លួនធ្វើដំណើរចេញ ពីប្រទេសប៉ទុយហ្គាល់ ទៅកាន់ប្រទេសអ៊ីតាលីវិញ ដើម្បីឲ្យ CR7 អាចចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹបឡើងវិញ។ អ្នកទាំងពីរបានបន្តរក្សាខ្លួន ដាច់ដោយឡែកនៅក្នុង ប្រទេសប៉ទុយហ្គាល់ដែល ជាស្រុកកំណើតអស់រយៈពេលជិត ២ខែ ដែលសមល្មមនឹងពេលវេលា សម្រាប់យកកូនថែមម្នាក់ទៀត ។
គួរបញ្ជាក់ថាកីឡាករ CR7 ដែលបច្ចុប្បន្នមានវ័យ ៣៥ឆ្នាំរូបនេះ មានកូនចំនួន៤នាក់ មកហើយដែលក្នុងនោះ ៣នាក់ ជាកូននៅក្រៅផ្ទៃ និងម្នាក់ប៉ុណ្ណោះដែលជាកូនរវាងនាង Rodriguez ជាមួយនឹង CR7 ផ្ទាល់ ៕
ប្រែសម្រួល៖ ស៊ុន លី