ក្លឹបជើងឯក អ៊ីតាលី Juventus បានកំពុងធ្វើឲ្យ Man United ខកចិត្តខ្លាំងណាស់ ក្រោយអះអាងថា ខ្លួនពិតជាកំពុងចរចាជាមួយនឹង Barcelona ដើម្បីដោះដូរកីឡាករ២រូប ជាមួយក្លឹបយក្សអេស្បាញ មួយនេះគឺ Miralem Pjanic និង Arthur Melo ។
កន្លងមកបិសាចក្រហម Man United បានបង្ហាញក្តីសង្ឃឹមថា នឹងអាចធានាដល់ការ ដោះដូរយកកីឡាករ Pjanic ជាផ្នែកមួយ នៃការចរចាយក Paul Pogba ទៅឲ្យJuventusវិញ តាមការចង់បាន របស់ក្លឹបអ៊ីតាលី និងក៏ដូចជាកីឡាករផ្ទាល់ផង។
នេះមានន័យថា កីឡាករវ័យ៣០ឆ្នាំ Pjanicរូបនេះ នឹង អាចបង្ហាញខ្លួន នៅNou Campនារដូវកាល ក្រោយក្រោយជួយឲ្យ Juventus លើកពានរង្វាន់លីគ ក្នុងស្រុកដល់ទៅ ៣ដងជាប់គ្នារួចមក៕
ប្រែសម្រួល៖ស៊ុនលី
