កីឡា

ក្លិប Guangzhou Evergrandeរបស់ចិន និយាយពីការខាតបង់ទឹកប្រាក់ ២៧៤ លានដុល្លារ ក្នុងឆ្នាំ២០១៩

Guangzhou៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនជាតិ និងការដកស្រង់ភាគហ៊ុន (NEEQ) ដែលចេញផ្សាយថា ក្លិបបាល់ទាត់ចិន Guangzhou Evergrande និង Taobao បានរាយការណ៍ ពីការខាតបង់ទឹកប្រាក់ចំនួន ១,៩ ពាន់លានយ័ន (២៧៤ លានដុល្លារ) ក្នុងឆ្នាំ ២០១៩ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្លិបបានកត់ត្រា ចំណាយប្រតិបត្តិការចំនួន ២,៤១ ពាន់លានយ័ន (៣៤១ លានដុល្លារ) និងចំណូលប្រតិបត្តិការ ៧៨៣ លានយន់ (១១១ លានដុល្លារ) ក្នុងឆ្នាំ ២០១៩ ។ យោងតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ ចេញដោយសមាគមបាល់ទាត់ចិន (CFA) ការចំណាយសរុប ដែលអនុញ្ញាតសម្រាប់ក្លិបជើងកំពូល មានចំនួនប្រហែល ១៧៤ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។

Evergrande បានឈ្នះពានរង្វាន់លីគកំពូលចិន ជាលើកទី៨ របស់ពួកគេក្នុងឆ្នាំ ២០១៩ ហើយរដូវកាល CSL ២០២០ ត្រូវបានផ្អាក ដោយសារការផ្ទុះឡើង នៃមេរោគកូរ៉ូណា។ ចាប់តាំងពី ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande Group បានកាន់កាប់ក្លិបនេះ ក្នុងឆ្នាំ២០១០Guangzhou បានប្រមូលនូវពានរង្វាន់ CSL ចំនួន ៨ និងពានរង្វាន់អាស៊ីអឺរ៉ុបចំនួន ២ គាំទ្រ ដោយការវិនិយោគដ៏ធំមួយ លើការចុះហត្ថលេខាលើកីឡាករឆ្នើម ៗ និងគ្រូបង្វឹកល្បី ៗ ។

ក្លិបដែលមានតម្លៃ ១៩ ពាន់លានយ័ន (២,៦៨ ពាន់លានដុល្លារ) បានក្លាយជាក្លិបបាល់ទាត់ ដ៏មានតម្លៃបំផុតមួយ នៅលើពិភពលោក បន្ទាប់ពីពួកគេ បានបញ្ចប់ប្រតិបត្តិការដំបូង នៅក្នុងការដោះដូរ និងដកស្រង់ភាគហ៊ុនជាតិ របស់ចិនក្នុងឆ្នាំ ២០១៥ ៕ ដោយ៖លី ភីលីព

Most Popular

To Top