កីឡា

កីឡាករខ្សែប្រយុទ្ធល្បីចិន Wu Lei ប្រកាស ជាសះស្បើយពី COVID19

កីឡាករអន្តរជាតិចិនWu Lei នៅថ្ងៃចន្ទនេះបានប្រកាសថា បានជាសះស្បើយពីជំងឺកូវីដ១៩បន្ទាប់ពីបានធ្វើ តេស្តរកឃើញអវិជ្ជមាន ចំនួន២ដងមក ហើយក្នុងរយៈពេលចុងក្រោយនេះ។

តាមការបញ្ជាក់ថាWu Leiបានធ្វើតេស្តរកមិនឃើញ កូវីដ១៩ឡើយកាល ពីថ្ងៃទី២៨ខែមេសានិងម្តងទៀតកាលពីថ្ងៃ៧ ឧសភា។ភ្នាក់ងារកីឡាករបាន បញ្ជាក់ថាការធ្វើតេស្តត្រូវបានធ្វើឡើងនិងរៀបចំឡើង ដោយក្លឹបReal Espanol។

សេចក្តីប្រកាសដដែលនេះ បានឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ ធ២៨ឆ្នាំរូបនេះនឹងអាចត្រឡប់ចូលមកហ្វឹកហាត់វិញបានជា មួយនឹងក្រុមវិញបាននៅសប្តាហ៍ ក្រោយនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top