បរទេស៖ នៅថ្ងៃនេះសមាគមន៍ បាល់ទាត់លីគកំពូលប្រទេសឆេក បានប្រកាសថា ខ្លួននឹងចាប់ផ្តើមការ ប្រកួតរបស់ខ្លួនឡើងវិញ ចាប់ពីចុងខែឧសភានេះ បន្ទាប់ពីការផ្អាកបានធ្វើឡើង អស់រយៈពេល ២ខែមកហើយ។
ក្រុមការងារដែលពាក់ព័ន្ធ នឹងការសម្រេចចិត្តបាននាំគ្នា ធ្វើការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយសម្រេចចិត្តយកថ្ងៃទី៣០ ខែមិថុនា ជាការបញ្ចប់ទៅនៃរដូវកាល។ ការប្រកួតដំបូងលើកដំបូង ជាការប្រកួតជុំទី២ ៣របស់លីគគឺចាប់ពីថ្ងៃទី២៣ ខែឧសភាតទៅ ខណៈដែលលីគទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា។
ទោះបីជាយ៉ាងណាក្តី ការប្រកួតនឹងធ្វើឡើងក្រោម ការឃ្លាំមើលយ៉ាងម៉ត់ចត់ ស្របទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាលរបស់ប្រទេស ៕
ប្រែសម្រួល៖ ស៊ុន លី