កីឡា

Charlie Webster ទំរង់លេងដូច Sancho កំពុងត្រូវបាន Chelsea ព្យាយាមរក្សាទុក

ក្លឹបតោខៀវ Chelsea បានបញ្ជាក់ហើយថា ខ្លួនមានទំនុកចិត្តខ្លាំង ក្នុងការរក្សាទុកកីឡាករ ថ្នាលយុវជនដ៏ឆ្នើមCharlie Webster ឲ្យបន្តលេងជាមួយនឹងក្លឹបដដែល នៅរដូវកាលក្រោយ ទោះបីជាបច្ចុប្បន្ន មានការតាមចែចង់ខ្លាំងពី Borussia Dortmundក្តី។

Webster ត្រូវបានគេប្រដូចសមត្ថភាព និងទំរង់លេង ដូចទៅនឹងកីឡាករខ្សែប្រយុទ្ធឆ្នើម អង់គ្លេសJadon Sancho ដែលកំពុងលេងឲ្យ Dortmund។ បច្ចុប្បន្នមានវ័យ ទើបតែ១៦ឆ្នាំ ប៉ុន្តែChelseaជឿជាក់ថា នឹងអាចរក្សាWebster រហូតដល់យុវជនរូបនេះ មានអាយុ១៧ឆ្នាំ ដើម្បីធ្វើកុងត្រាអាជីពជាមួយគ្នា។

Webster ក្នុងនាមជាកីឡាករ ខ្សែបម្រើកណ្តាលបានជាប់ឈ្មោះ ជាកីឡាករល្អបំផុត នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់មួយ នៅប៊ែលហ្ស៊ិក កាលពីរដូវកាលមុន ហើយធ្លាប់ជាកីឡាករលេង នៅជម្រើសជាតិអង់គ្លេស ឈុតក្រោមអាយុ១៦ឆ្នាំ និងក្រោមអាយុ១៧ឆ្នាំផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top