កីឡា

Serie A កំណត់បាន ថ្ងៃត្រឡប់ការ ប្រកួតវិញតែ នៅរងចាំ រដ្ឋាភិបាល អនុម័ត

កិច្ចប្រជុំគ្នាមួយកាល ពីថ្ងៃពុធម្សិលមិញរវាង ក្លឹបកំពូលរបស់អ៊ីតាលី ត្រូវបានធ្វើឡើងហើយការបោះឆ្នោតសម្រេច ជាផ្លូវការគឺពួកគេនឹងដំណើរ ការប្រកួតរដូវកាល នេះឡើងវិញនាថ្ងៃទី១៣ ខែមិថុនាប៉ុន្តែត្រូវរងចាំ រហូតដល់រដ្ឋាភិបាល យល់ព្រមនិងអនុម័តជាមុនសិន។

ការបោះឆ្នោតត្រូវធ្វើឡើងដើម្បីសម្រេច ជ្រើសយកថ្ងៃប្រកួតឡើង វិញសម្រាប់ខែមិថុនាបើទោះបីជាស្ថានភាព នៅភាគខាងជើងនៃ ប្រទេសនៅបន្តរងការវាយប្រហារខ្លាំងដោយកូវីដ១៩ក្តី។ ជាលទ្ធផលក្លឹបចំនួន៤ចង់ ឲ្យការប្រកួតបើកវិញនៅថ្ងៃទី២០ ខែមិថុនា និង១៦ក្រុមទៀត សម្រេចជ្រើសយកថ្ងៃ ទី១៣ខែមិថុនា។

ខណៈដែលរដ្ឋាភិបាល អ៊ីតាលីវិញ គឺនៅតែកំពុងបន្តកិច្ចពិភាក្សាគ្នា ដើម្បីវាស់វែងត្រួតពិនិត្យនិងដាក់ផែនការ ការពារជាច្រើនដើម្បីបញ្ចប់ការ ឆ្លងហើយក៏នឹងត្រូវពិភាក្សាគ្នាបន្ថែមអំពីការសម្រេចចិត្តរបស់ Serie A ចំពោះការវិលត្រឡប់រដូវកាល នេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top