កីឡា

ក្លឹប៣ នៅអង់គ្លេស កំពុងពិចារណា ដាក់ផ្ទាំងរូបអ្នកគាំទ្រ ពេលប្រកួតឡើងវិញ

ក្លឹប៣ នៅលីគកំពូលអង់គ្លេស Premier League ត្រូវបានគេជឿជាក់ថា កំពុងពិចារណា ក្នុងការដាក់ផ្ទាំងរូបអ្នកគាំទ្រ នៅនឹងកីឡាដ្ឋានរបស់ខ្លួន ពេលដែលការប្រកួត អាចដំណើរការឡើងវិញ។

The Sunsports ជឿជាក់ថាក្លឹប២ នៅក្នុងចំណោមក្រុមទាំង១០ លើតារាងបច្ចុប្បន្ន គឺជាអ្នកដែលបានលើកឡើង អំពីផែនការមួយនេះ ហើយប្រសិនបើ ការពិភាក្សាគ្នានេះជោគជ័យ មានន័យថាផ្ទាំងរូប ដែលមានតម្លៃ២០លានផោន និងមិនជ្រាបទឹក នឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅក្នុងកីឡាដ្ឋានជាច្រើន នៅពេលដែលការប្រកួត ត្រឡប់មកវិញនាខែមិថុនា។

គួរឲ្យដឹងដែរថា នៅប្រទេសអាមេរិកវិញ ទាំងការប្រកួតបាល់ទាត់ បាល់ទះ បាល់អោបផង ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍ ក្នុងការប្រើប្រាស់ផ្ទាំងរូបភាពនេះផងដែរ។ តាមដឹងផ្ទាំងរូបទាំងនោះ នឹងត្រូវដាក់លក់ ឲ្យទៅអ្នកគាំទ្រ និងដាក់រូបរបស់ពួកគាត់ ក្នុងតម្លៃណាមួយ សម្រាប់យកទៅដាក់ក្នុងកីឡាដ្ឋាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top