កីឡា

Nicolas Tagliafico តម្លៃ២០លានផោន បើកទ្វារចរចា

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា ក៏កំពុងមានឈ្មោះ នៅក្នុងបញ្ជីក្លឹប ដែលតាមចែចង់កីឡាករ ខ្សែការពារស្លាបឆ្វេង Nicolas Tagliafico ដែលកំពុងលេងឲ្យក្លឹប Ajax ដែរ។ កីឡាកររូបនេះនៅតែអាចបង្ហាញ ទំរង់លេងខ្លាំងនៅរដូវកាលនេះ ។

គេបានដឹងមកហើយថា Ajax និងកីឡាករផ្ទាល់ បានបើកទ្វារ ដើម្បីស្តាប់សំណើរនានា ក្រោយពេលដែល Tagliafico ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករដ៏ល្អបំផុតម្នាក់ ក្នុងចំណោមកីឡាករ ដែលលេងក្នុងតំណែងដូចគ្នានេះ ហើយជាពិសេសការបង្ហាញខ្លួន ជួយក្លឹបឡើងដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League កាលពីរដូវកាលមុន។

កីឡាករអាហ្សង់ទីន២៧ឆ្នាំរូបនេះ មិនត្រឹមមានសមត្ថភាព ត្រឹមតែការពារនោះទេ នៅរដូវកាលនេះ Tagliafico អាចថែមទាំងជួយរកគ្រាប់បាល់ ជូនក្លឹបដល់ទៅ៥គ្រាប់ និងជួយមិត្តរួមក្លឹប រកគ្រាប់បាល់បាន៧គ្រាប់ ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top