កីឡា

Man City ចូលរួមប្រជែង ជាមួយនឹង Man United ទិញ Havertz តម្លៃ៧០លានផោន

សប្តាហ៍នេះក្លឹបមេឃខៀវ Man City ត្រូវបានគេជឿជាក់ថា បានក្លាយទៅជា​ក្លឹបចុងក្រោយមួយ ដែលបានចុះឈ្មោះ ដើម្បីសុំចរចាទិញ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kai Havertz ពីក្លឹប Bayer Leverkusen។

កីឡាករវ័យ២០ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានគេចាត់ទុកថា កីឡាករឆ្នើមបំផុត នៅតំបន់អ៊ឺរ៉ុប សម្រាប់រដូវកលានេះ ដោយអាចរកបាន១២គ្រាប់ មកហើយ និង២គ្រាប់ កាលពីប្រកួតថ្ងៃចន្ទ ពេលដែល Bundesliga ត្រឡប់វិញ ជួយឲ្យក្លឹបយកឈ្នះ Werder Bremen។

មុន Man City មកដល់ខ្សែបម្រើប្រយុទ្ធរូបនេះ មានក្លឹបយក្សជាច្រើន តាមចែចង់និងចរចារួចទៅហើយ ដូចជា Man United, Chelsea ព្រមទាំង Liverpool ផង។ ក្លឹប Bayer Munic កន្លងមកបានដាក់តម្លៃខ្លួន របស់កីឡាកររូបនេះ ដល់ទៅ១០០លានផោន ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ គេជឿជាក់ថា​តម្លៃត្រឹម៧០លានផោន នឹងធ្វើឲ្យការដោះដូរ អាចកើតឡើង ជាមិនខាននៅរដូវក្តៅនេះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top