NAIROBI ៖ អ្នកប្រដាល់កីឡាសកល Nick Okoth ជាអ្នកឈ្នះជើងឯក ប្រដាល់អាហ្រ្វិក នៅតែសង្ឃឹមថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលបានរៀបចំឡើងវិញ នឹង មិនមានរយៈពេល មួយឆ្នាំទេ សម្រាប់លោកកំពុរស់ នៅក្នុងក្តីសុបិន្ត របស់លោកដើម្បីឈ្នះមេដាយមាស នៅទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ម្ចាស់ជើងឯកអាហ្រ្វិករូបនេះ នឹងមានអាយុ ៣៨ ឆ្នាំ នៅពេលដែលពិភពលោកជួបប្រជុំគ្នា នៅទីក្រុងតូក្យូសម្រាប់ ការប្រកួតកីឡា អូឡាំពិក Okoth សង្ឃឹមថា លោកនឹងកាន់តែប្រសើរឡើង ទៅតាមវ័យ ។ លោកនឹងដឹកនាំក្រុមកីឡាប្រដាល់ របស់ប្រទេសនេះ ដែលចង់ស្តារ និងរស់រានមានជីវិត ដែលហៅក្រៅ របស់ខ្លួនថា Hit Squad របស់ប្រទេសកេនយ៉ា។
ជាក់ស្តែងលោក Okoth បានបន្តថា ការទៅប្រកួតកីឡាអូឡាំពិក នៅឆ្នាំ២០២០ ផ្តល់នូវទស្សនវិស័យប្រសើរសម្រាប់លោកក្នុងការកាន់កាប់ និងឈ្នះមេដាយមាស ។ ទោះយ៉ាងណាជាការ ប្រកួតប្រជែងត្រូវ បានពន្យារពេល ដោយសារមេរោគ COVID-19 លោកគ្មានជម្រើសក្រៅពីរក្សា មហិច្ឆតារបស់លោក សម្រាប់រយៈពេលមួយឆ្នាំទៀត ៕
ដោយ៖លី ភីលីព