កីឡា

FIFA៖ ប្រធាន សហព័ន្ធបាល់ទាត់ ហៃទី ផ្អាកជាបណ្តោះអាសន្នលើវិស័យ បាល់ទាត់

ZURICH ៖សហព័ន្ធបាល់ទាត់ ពិភពលោក “FIFA”ប្រកាសជាផ្លូវការថា ប្រធានសហព័ន្ធបាល់ទាត់ហៃទី លោក Yves Jean-Bart ត្រូវបានហាមឃាត់ជាបណ្តោះអាសន្នពី រាល់សកម្មភាពទាក់ទងនឹងបាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាម FIFA ការដាក់ទណ្ឌកម្មនេះ ត្រូវបានដាក់ទាក់ទងនឹងការស៊ើបអង្កេតដែលកំពុងបន្តទាក់ទងនឹង Jean-Bart។  យោងតាមមាត្រា ៨៤ និង ៨៥ នៃក្រមសីលធម៌របស់ FIFA អង្គជំនុំជម្រះស៊ើបអង្កេតនៃ គណៈកម្មាធិការសីលធម៌ឯករាជ្យបានហាមឃាត់ជាបណ្តោះអាសន្នដល់លោក Yves Jean-Bart ប្រធានសហព័ន្ធបាល់ទាត់ហៃទី (FHF) ពីរាល់សកម្មភាពទាក់ទងនឹងបាល់ទាត់ នៅទាំងកម្រិតជាតិ និងអន្តរជាតិសម្រាប់រយៈពេល ៩០ ថ្ងៃ សេចក្តីថ្លែងការណ៍របស់ FIFA ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា “ លោក Jean-Bartត្រូវបានជូនដំណឹងអំពីការសម្រេចចិត្ត នៅថ្ងៃនេះ ហើយការដាក់ទណ្ឌកម្មបណ្តោះអាសន្ន ចូលជាធរមានភ្លាមៗ៕ ដោយ៖លី ភីលីព

Most Popular

To Top