នៅសប្តាហ៍នេះគ្រូបង្វឹក របស់ក្លឹប Leicester City លោក Brendan Rodgers បានសារភាពថា គាត់និងភរិយាពិតជាបានឆ្លងវិរុសកូវីដ១៩ ពិតមែន នាពេលកន្លងមកហើយ បានពណ៍ថា ស្ថានភាពនៃការធ្វើទុក្ខពិត ជាពិបាកខ្លាំងណាស់ ប្រៀបដូចជាការដើរឡើងភ្នំ ដ៏ខ្ពស់ដែរ។
ទោះបីជាយ៉ាងណាបុរសរូបនេះ បានបញ្ជាក់ហើយថា លោកបានជាសះស្បើយ គិតមកត្រឹមពេលនេះ។ ថ្លែងទៅកាន់ក្រុមការងារ របស់BBC លោកបញ្ជាក់ដែរថា ខ្ញុំគ្មានកម្លាំងកំហែងនោះឡើយ ពិតជាពិបាកតស៊ូខ្លាំងណាស់ ហើយប្រពន្ធរបស់ខ្ញុំ គឺមានស្ថានភាពដូចគ្នាដែរ។
គួរឲ្យដឹងដែរថាបុរសរូបនេះ បានត្រឡប់មកចួលរួម ហ្វឹកហាត់វិញ ជាមួយនឹងក្លឹប កាលពីថ្ងៃទី២០ ខែឧសភា ទាំងដែលកន្លងមក មិនដែលមានលេចឬ ព័ត៌មានថា គាត់បានផ្ទុកកូវីដ១៩ឡើយ៕
ប្រែសម្រួល៖ស៊ុនលី