កីឡា

Man City មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលើកពាន Champion League

កីឡាករ Riyad Mahrez នៅសប្តាហ៍នេះ បានធ្វើការអួតអាងមួយថា ក្លឹបមេឃខៀវ Man City របស់ខ្លួន មានអ្វីគ្រប់យ៉ាង ដើម្បីអាចលើកពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុប Champion League បាននៅរដូវកាលនេះ។

ការប្រកួតទាំងឡាយ នៅតំបន់អ៊ឺរ៉ុប ត្រូវបានផ្អាកទាំងស្រុងនៅក្នុងអំឡុងពេល វាយប្រហារដោយកូវីដ១៩ តាំងតែពីខែមិនាប៉ុន្តែជឿជាក់ថា Champion League នឹងវិលត្រឡប់មកវិញក្នុងខែសីហា ខណៈដែល Bundesliga បានចាប់ផ្តើមអស់រយៈពេល ២សប្តាហ៍មកហើយ ចំណែកឯ Premier League និងSerie A នឹងចាប់ផ្តើមវិញ ខែមិថុនា។

គួរឲ្យដឹងដែរថា វគ្គ១ភាគ៤ នៃ Champion League នឹងត្រូវរកឃើញលទ្ធផល នៅពេលការប្រកួត ត្រឡប់មកវិញ ខណៈដែលMan City បានយកឈ្នះជើងទី១ រួចទៅហើយ លើក្រុមអេស្បាញ Real Madrid ក្នុងលទ្ធផល ២ទល់នឹង១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top