ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយដ្ឋានកីឡា និងជាប្រធាន សហព័ន្ធខ្មែរកីឡា អត្តពលកម្មស្មគ្រចិត្ត ទទួលជំនួយឧបត្ថម្ភសម្ភារៈ បច្ចេកទេសពីក្រុមហ៊ុន LI LAIXING INTERNATIONAL CO.,LTD ដែលមានទឹកថវិកា សរុបចំនួន៤៥៥៨.៦ដុល្លារអាមេរិក ។
លោកលោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធខែ្មរ កីឡាអត្តពលកម្មស្មគ្រចិត្ត សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន LI LAIXING INTERNATIONAL CO.,LTD ដែលបានឧបត្ថម្ភសម្ភារៈបច្ចេកទេសនេះ គឺជាការរួមចំណែក ក្នុងការអភិឌ្ឍន៍វិស័យកីឡា នៅកម្ពុជា ជាពិសេសកីឡាអត្តពលកម្ម ដើម្បីត្រៀមខ្លួនហ្វឹកហាត់ ចូលរួមការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សម្ភារៈបច្ចេកទេស រួមមានឧបករណ៍ អង្គុយងើប (Power Rack) ឧបករណ៍ដេកធាក់រុញ(Hack Squat) ប្រភេទដុំដែកសន្លឹក១គក – ១គកមាន៤ =៤គក ២គកមាន៤ =៨គក ៥គកមាន៤ = ២០គក ១០គកមាន៨ = ៨០គក ១៥គកមាន៤ = ៦០គក ២០គកមាន៨= ១៦០គក និង២៥គកមាន៦= ១៥០គក ៕ដោយ៖លី ភីលីព


