សារព័ត៌មានជាច្រើន នៅប្រទេសអ៊ីតាលី បានធ្វើការចេញផ្សាយ នៅថ្ងៃនេះថា ក្លឹបយក្សអ៊ីតាលី Inter Milan បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះកុងត្រានាំយកកីឡាករ ខ្សែការពារវ័យក្មេង Achraf Hakimi ហើយក្នុងនោះកីឡាករផ្ទាល់ គឺបានយល់ព្រមគ្រប់លក្ខខណ្ឌ ហើយក្នុងការចាកចេញពី Real Madrid ។
កីឡាករវ័យ២១ឆ្នាំរូបនេះ បានដុះចេញពីថ្នាលយុវជន របស់ក្លឹបយក្សអេស្បាញ Real Madrid ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ រូបគាត់ត្រូវបានក្លឹបផ្ទេរ ទៅឲ្យលេងជាមួយនឹងក្លឹប Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង ហើយក៏ជាទីកន្លែង ដែលគាត់បានបង្ហាញគ្រប់គ្នា អំពីសមត្ថភាពរបស់គាត់ ក្នុងនាមជាកីឡាករ ខ្សែការពារដ៏ឆ្មើម្នាក់។
គិតចាប់តាំងតែពីឆ្នាំ២០១៨មក Hakimi បានជួយក្លឹប Dortmund រកបានបាល់បញ្ជូលទី ទៅដល់៩គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន ១០គ្រាប់ផងដែរ ទោះបីជាលេង ក្នុងតំណែងជាខ្សែការពារក្តីប៉ុន្តែ Real Madrid ហាក់ដូចជាមិនមានកន្លែងទំនេរ សម្រាប់កីឡាករម៉ារ៉ុករូបនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី