កីឡា

Chelsea នឹងបន្តចាយលុយ ៤៥លានផោន បន្ថែមទៀតទិញឲ្យ Declan Rice

ក្លឹបតោខៀវ Chelsea នៅសប្តាហ៍នេះ បានធ្វើការបង្ហាញ ពីផែនការថ្មីមួយទៀត ដើម្បីពង្រឹងតំបន់ការពារ របស់ខ្លួន នៅរដូវកាល ក្រោយហើយសង្ឃឹមយ៉ាងមុតម៉ាំថា នឹងអាចចុះកុងត្រា ជោគជ័យទិញ បានកីឡាករឆ្នើម របស់ក្លឹបញញួរធំ West Ham ម្នាក់ទៀតមករួមក្លឹប។

គ្រូបង្វឹកក្លឹបលោក Frank Lampard នឹងចាយលុយប្រមាណជា៤៥លានផោន ទិញឲ្យបានកីឡាករ Declan Rice ដើម្បីមកជួយជាកម្លាំង នៅក្នុងតំបន់ការពារបច្ចុប្បន្នហើយ គឺជាផ្នែកមួយក្នុងផែនការ ប្រជែងពានរង្វាន់ Premier League ឲ្យបាននារដូវកាលក្រោយ។

Rice ជាធម្មតាលេងនៅតំបន់បម្រើ ការពារប៉ុន្តែមួយរយៈនេះ កីឡាករវ័យ២១ឆ្នាំម្នាក់នេះ ត្រូវបានគ្រូបង្វឹកក្លឹប West Ham លោក David Moyes ដាក់ឲ្យលេងនៅតំបន់ ការពារកណ្តាល ដែលលោកនិងគ្រប់គ្នាបានមើលឃើញថាគាត់អាចបំពេញ ការងារបានល្អប្រសើរជាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top