កីឡា

Lampard មិនបដិសេធទេថាក្លឹប ពិតជាចង់បាន ខ្សែប្រយុទ្ធបន្ថែមទៀត

ខ្សែប្រយុទ្ធឆ្នើមចំនួន២រូបរួចទៅហើយដែលនឹងត្រៀមខ្លួនធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹប Chelsea គឺ Timo Werner និង Hakim Ziyech ប៉ុន្តែគ្រូបង្វឹកក្លឹបលោក Frank Lampard មិនបានបដិសេធទេថាក្លឹប ពិតជាមានផែនការទិញខ្សែប្រយុទ្ធបន្ថែមនៅរដូវក្តៅនេះ។

បរាជ័យផ្ទួនៗនិងជាពិសេស ការប្រកួតចុងក្រោយចាញ់ក្រោមស្នាដៃរបស់ West Ham ក្នុងលទ្ធផល៣ទល់នឹង២ ពិតជាកាន់តែធ្វើឲ្យក្លឹបអាចមើលឃើញថា ការទិញខ្សែប្រយុទ្ធបន្ថែមគឺជារឿងសំខាន់ បំផុតទោះបីជាបានចំណាយ ៨៩លានផោនរួចទៅហើយសម្រាប់ Werner និង Ziyech។

ក្នុងចំណោមកីឡាករគោលដៅ ទាំងអស់បន្ទាប់សម្រាប់ក្លឹប Chelsea នៅពេលនេះក្នុងនោះកីឡាករ Aubameyang ក៏ជាកីឡាករដែលលោក Lampard ចង់បានផងដែរ។កីឡាកររូបនេះទើបតែបំបែកឯកទក្តកម្មជូន Arsenal ដោយអាចរកបាន៥០គ្រាប់បាល់ដំបូងជូនក្លឹប ក្នុងចំនួនប្រកួតតិចបំផុតត្រឹមតែ៧៩ប្រកួត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top