យោងតាមការចេញផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកនៅថ្ងៃនេះ បានបញ្ជាក់ថា លោក Jorge Jesus ដែលបច្ចុប្បន្នកំពុងធ្វើការ ជាគ្រូបង្វឹករបស់ក្លឹប ប្រេស៊ីល Flamengo នោះគឺនឹងអាចត្រឡប់ មកប្រទេសកំណើត របស់ខ្លួនវិញ ហើយនាពេលខាងមុខ។
បុរសជាអតីតគ្រូបង្វឹក របស់ក្លឹប Benfica រូបនេះត្រូវបានក្លឹបដើម របស់គាត់កំពុងទាក់ទង និងពិភាក្សា ដើម្បីរកលទ្ធភាព មកធ្វើការជាមួយគ្នាឡើងវិញ ។ Benfica កំពុងស្វែងរកបេក្ខភាពម្នាក់ ដើម្បីមកជំនួសលោក Bruno Lage ដែលបានប្រកាសសុំលាលែង ចេញពីតំណែង កាលពីសប្តាហ៍មុន។
លោក Jesus ត្រូវបានប្រធានក្លឹប Benfica ព្រមទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផង មានការរីករាយយ៉ាងខ្លាំងថា នឹងអាចមកធ្វើការជាមួយគ្នាឡើងវិញ នាពេលខាងមុខជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
