ភ្នំពេញ ៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទំាងជាប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំសគណៈកម្មាធិការ ប្រតិបត្តិ ដើម្បីវឌ្ឍនភាពការងារ និងទិសដៅឆ្នាំ២០២០ ក៏ដូចត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោក សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា សហព័ន្ធនឹងផែនការយុទ្ធសាស្រ្ត សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២៣ ដែលប្រទេសកម្ពុជា យើងធ្វើម្ចាស់ផ្ទះ ។ នាពេលបច្ចុប្បន្នកីឡាបាល់ទះ មានការរីករាយខ្លាំង ដោយសារការប្រកួតកីឡា SEA GAMES នៅប្រទេសហ្វីលីពីន ទទួលបានចំណាត់ថ្នាក់ល្អដែរ ចំពោះការប្រកួត មានចាញ់ និងមានឈ្នះ ។
លោកប្រធាន បានបន្តថា សម្រាប់បច្ចេកទេស ទេពកោតសល្យ មានការរីកចម្រើន គួរឲ្យកត់សម្គាល់ ធ្វើឲ្យពិភពលោក នឹកស្មានមិនដល់ថា យើងនៅប្រទេសអាស៊ី មានបច្ចេកទេស ល្អបែបនេះ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ សព្វថ្ងៃនេះយើងមានការខ្វកីឡាការិនីបាល់ទះ ដូច្នេះសហព័ន្ធត្រូវតែខិតខំប្រែងប្រឹង បង្កើតក្រុមបាល់ទះនារី ៕ ដោយ៖លី ភីលីព







