នៅរដូវក្តៅនេះគេជឿជាក់ថា ក្លឹបបិសាចក្រហម Man United ទំនងជានឹងត្រូវបាត់បង់កីឡាករ Diogo Dalot ខណៈដែលមានក្លឹបមួយចំនួនរបស់ Premier League បូករួមទាំង Everton ផងសុទ្ធតែមានបំណងចង់ បានកីឡាកររូបនេះ។
ក្នុងនោះ Everton គឺបានត្រៀមលក្ខណៈរួចទៅហើយ ដើម្បីចាយលុយ១០លានផោន ក្នុងការទិញយកកីឡាករខ្សែការពារ កណ្តាលរូបនេះ ។ គ្រូបង្វឹកក្លឹបលោក Carlo Ancelotti ដែលទើបានមកបំពេញការងារនេះកាលពីខែធ្នូនោះបានមើលឃើញថាស្ថានភាពរបស់ Dalot នៅ Old Trafford ពិតជាស្ថិតនៅក្នុងពេល ដ៏សមរម្យដើម្បីចាកចេញ។
គួរឲ្យដឹងដែរថា កីឡាករ Dalot បានចូលរួមជាមួយនឹង Man United កាលពីឆ្នាំ២០១៨ ប៉ុន្តែបានបង្ហាញខ្លួនបានតែ៣៤ដង ប៉ុណ្ណោះក្នុងរយៈពេល២រដូវកាលនេះ ដោយជានិច្ចគឺបានត្រឹមលេខ២បន្ទាប់ពី Antonio Valencia និង Aaron wan Bissakaប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី