គ្រាប់បាល់របស់ខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូងកីឡាករ Son Heung-Min ប៉ះនឹងក្លឹប Burnley កាលពីខែធ្នូ ឆ្នាំ២០១៩ ជាប់ជាគ្រាប់បាល់ល្អជាងគេ ប្រចាំរដូវកាល២០១៩/២០។
គ្រាប់បាល់មួយនេះកើតចេញពី ការអូសបាល់តែម្នាក់ឯងរបស់ ខ្សែប្រយុទ្ធអាស៊ីរូបនេះ ចេញពីទឹកដីរបស់ក្លឹប Tottenham Hotspur ហើយរត់បាន ៧១.៤ម៉ែត្រ ក្នុងរយៈពេល ១១វិនាទី មុននឹងស៊ុតបញ្ចូលទី។
កាលនោះ Spurs លត់ Burnley ដល់ទៅ ៥-០។
គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលឆ្នាំ២០១៩/២០នេះ Son ចូលរួមលេងបាន ៤១ប្រកួត និងរកគ្រាប់បាល់បាន ១៨គ្រាប់៕
ខាងក្រោមនេះជាវីដេអូគ្រាប់បាល់៖
ប្រភព៖ Sabay