កីឡា

គ្រូ Sevilla និយាយថាត្រៀមខ្លួន រួចរាល់ហើយ ដើម្បីជួប Man United ជាក្រុមខ្លាំងមួយលើលោក

នៅក្រោយទំលាក់ ក្រុមអង់គ្លេស Wolves កាលពីយប់មិញរួចមក ចេញពីពានរង្វាន់ Europa League ហើយនោះគ្រូបង្វឹករបស់ក្រុម Sevilla លោក Lopetegui បានចាប់ផ្តើមងាក ទៅរកការងារបន្ទាប់ ហើយគឺជំនួបជាមួយនឹង Man Unied។

ក្នុងនោះផងដែរលោក Julen Lopetegui បាននិយាយថា បិសាចក្រហម Man United គឺជាក្រុមដ៏ខ្លាំងបំផុតមួយលើលោក ប៉ុន្តែអះអាងទាំងមានជំនឿចិត្តថា Sevilla នឹងព្យាយាម ដើម្បីទទួលជ័យជំនះនេះនៅក្នុងការប្រកួត ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Man United វិញទើបតែ បានយកឈ្នះ Copenhagen ក្នុងលទ្ធផល១ទល់នឹង០ដូចគ្នា កាលពីមុនប្រកួតនេះមួយ ថ្ងៃក៏បានត្រៀមខ្លួនរួចរាល់ដែរ សម្រាប់ការប្រកួតនេះពោល គឺមិនមានបញ្ជីកីឡាករ របួសច្រើនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top