កីឡា

គ្រូ Wolves ប្រកាសស្នើសុំក្លឹប ចាប់ផ្តើមការងារ នាំចូលកីឡាករចំណូលថ្មី ក្រោយពេលដែលធ្លាក់ចេញពី Europa League យប់មិញ

នៅក្រោយចប់ការប្រកាស កាលពីយប់មិញលោក Nuno Santo គ្រូបង្វឹករបស់ក្លឹប Wolves បានបញ្ជាក់ពីផែនការ និងក៏ដូចជាធ្វើការអំពាវនាវ ឲ្យក្លឹបគួរតែចាប់ផ្តើមពិចារណា ក្នុងការនាំចូលកីឡាករចំណូលថ្មី បន្ថែមទៀតនារដូវក្តៅខាងមុខ។

យប់មិញនេះ Wolves បានធ្លាក់ចេញពី Europa League ហើយក្នុងវគ្គ៨ ក្រុមចុងក្រោយដោយស្នាដៃ របស់ក្រុមខ្លាំងអេស្បាញ Sevilla ក្នុងលទ្ធផល ត្រឹមតែ១ទល់នឹង០ប៉ុណ្ណោះ។ គួរឲ្យស្តាយបំផុតនោះ គឺថាកីឡាករខ្សែប្រយុទ្ធ Raul Jimenez បានធ្វើឲ្យខកខានបាល់១១ម៉ែត្រ នៅក្នុងការប្រកួតនេះផងដែរ។

លោក Nuno បានបញ្ជាក់ថា ក្លឹបពិតជាត្រូវការ កីឡាករចំណូលថ្មីនារដូវក្តៅនេះ ដើម្បីអាចធ្វើឲ្យសមត្ថភាព របស់ក្លឹបមានការកើនឡើងជាងនេះ ក្នុងការប្រកួតប្រជែង ទាំងនៅក្នុងលីគ ក្នុងស្រុកនិងនៅតំបន់អ៊ឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top