ក្នុងពេល ដែលស្ងប់ស្ងាត់ និងមិនសូវមានព័ត៌មាន អ្វីច្រើននៅឡើយនោះកីឡាករឆ្នើម វ័យក្មេង Vinicius Jr.ដែលមានវ័យ២០ឆ្នាំ កំពុងលេងឲ្យក្លឹប Real Madrid នោះនៅថ្ងៃនេះ បានចេញមកលើកឡើង អំពីមូលហេតុមួយចំនួន ដែលបានជម្រុញទឹកចិត្ត ឲ្យខ្លួនបានឡើងមកដល់កម្រិតនេះ។
តារាឆ្នើមរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា សិស្សច្បង នៅជម្រើសជាតិប្រេស៊ីល Neymar គឺជាអាយដល និងជាអ្នកដែលខ្លួនបានព្យាយាមយកគំរូ តាមក្នុងគោលបំណង ដើម្បីអាចក្លាយទៅជាកីឡាករ លំដាប់ពិភពលោកទាំងក្លឹប និងសម្រាប់ជម្រើសជាតិផង។
គួរឲ្យដឹងដែរថា កីឡាករ Vinicius រូបនេះត្រូវបានជម្រើសជាតិ ប្រេស៊ីល កោះហៅឲ្យអាចបង្ហាញវត្តមាន ជាលើកដំបូង តាំងតែពីខែកុម្ភៈឆ្នាំ២០១៩ ប៉ុន្តែដោយសារបញ្ហារបួស ទើបធ្វើឲ្យគាត់បាត់បង់ឧិកាស ក្នុងការបង្ហាញស្នាដៃបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី