លោក Zanetti ជនជាតិអាហ្សង់ទីន ដែលបច្ចុប្បន្នជា អនុប្រធានក្លឹប Inter Milan នៅថ្ងៃនេះបានធ្វើការពិភាក្សាអំពីអនាគតរបស់ កីឡាករខ្សែប្រយុទ្ធរបស់ជម្រើសជាតិ ទាំងពីររូបគឺ Messi និង Lautaro ។
លោក Zanetti បានបញ្ជាក់យ៉ាងច្បាស់ៗថាក្លឹប Inter Milan តាំងតែពីដើមមកមិនដែលបានដាក់សំណើរសុំចរចាទិញ Lionel Messi ឡើយហើយជាក់ស្តែង Barcelona ក៏មិនដែលបានទាក់ទងសុំទិញ Lautaro Martinez ដូចគ្នាដែរ។
គួរឲ្យដឹងដែរថាកន្លងមក Messi បានបញ្ជាក់យ៉ាងច្បាស់ៗថា មិនចង់បន្តលេងជាមួយនឹង Camp Nou ឡើយហើយលើសពីនេះ គាត់ក៏បានព្យាយាម តវ៉ាជាមួយនឹង Barcelona ពាក់ព័ន្ធទៅនឹងតម្លៃខ្លួនរបស់គាត់ដែលក្លឹបបានអះអាងថា នឹងមានទៅដល់៧០០លានផោននោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
