ក្លឹបខ្លាំងអង់ គ្លេស Man City នៅសប្តាហ៍នេះ បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលខ្លួនបានដាក់សំណើ ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកមួយសុំទិញ ខ្សែការពារ ម្នាក់របស់ក្លឹប AT Madrid។
ក្លឹបកន្លងមកតែងតែ បានបង្ហាញពីផែនការ ចង់ទិញខ្សែការពារ Kalidou Koulibaly និងកីឡាករ Jules Kounde ជាដើមប៉ុន្តែ នៅសប្តាហ៍នេះ the Goal បានអះអាងថា ក្លឹបបានដាក់សំណើរប្រមាណ ជា៧៨លានផោន រួចហើយសុំទិញ ខ្សែការពារ GImenez ទៅវិញ។
ក្រុមរបស់លោក Pep ត្រូវបានគេមើលឃើញ ថា ពិតជាចាំបាច់ត្រូវកីឡាករ ខ្សែការពារកណ្តាលម្នាក់ដើម្បីជំនួស តំណែងរបស់ Vincent Kompany ដែលទើបតែបានចាកចេញ ពីក្លឹបកាលពីរដូវក្តៅ កន្លងមកហើយជាពិសេស ខណៈដែលទីផ្សារដោះដូរកីឡាករ នឹងផុតត្រឹមថ្ងៃទី៥ ខែតុលាខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី