កីឡា

ឆ្នាំនេះ គឺជាឆ្នាំសម្រាប់ការវាយតម្លៃគ្រូបង្វឹកក្លឹប លោក Frank Lampard

នៅថ្ងៃនេះ មានការលើកឡើងមួយ ពីសំណាក់អតីតកីឡាករខ្សែប្រយុទ្ធ Carlton Cole របស់ក្លឹបតោខៀវ Chelsea ថាគ្រូបង្វឹកក្លឹបបច្ចុប្បន្ន គឺលោក Frank Lampard ក៏កំពុងស្ថិតនៅក្នុងសំពាធមិនតិចនោះដែរ ក្រោយនាំយកកីឡាករចំណូលថ្មី តម្លៃរាបរយលានផោនរួចមក។

លោក Cole បានបន្តទៀតថា លោក Lampard នឹងត្រូវប្រឈមមុខ ទៅនឹងការសម្រេចចិត្តមួយ ពីសំណាក់ក្លឹបតាមរយៈសមទ្ធផល ដែលគាត់អាចទទួល បាននៅរដូវកាល២០២០-២០២១នេះ បន្ទាប់ពីបានចំណាយពេល អស់មួយរយៈធំមកហើយ ក្នុងការផ្ទេរមកដឹកនាំក្លឹប កាលពីរដូវក្តៅឆ្នាំទៅ។

ទោះបីជាការដឹកនាំរដូវកាលដំបូង មិនទាន់បានពេញលេញ ហើយក្លឹបក៏មិនមានសិទ្ធិ ក្នុងការនាំចូលកីឡាករថ្មីៗក្តី ដោយសារបម្រាម តែជាលទ្ធផលគាត់ បាននាំក្លឹបឲ្យបានបញ្ចប់ ទៅត្រឹមលេខរៀងទី៤ និងមានឈ្មោះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top