ខ្សែប្រយុទ្ធ Gareth Bale បាននិយាយទៅកាន់ Sky Sports កាលពីពេលថ្មីៗនេះថា គេមិនមានអីសោកស្ដាយទាំងអស់ក្នុងពេលលេងឲ្យ Real Madrid កន្លងទៅនេះ។
Bale បាននិយាយថា៖” ខ្ញុំអត់សោកស្ដាយពេលវេលាដែលខ្ញុំចំណាយនៅ Real កន្លងមកនេះទេ អ្វីដែលខ្ញុំខំធ្វើកន្លងទៅនេះ គឺត្រឹមតែចង់លេងបាល់តែប៉ុណ្ណោះ។ រឿងអីផ្សេងដែលអ្នកខាងក្រៅគេនិយាយអញ្ចេះអញ្ចោះពីខ្ញុំ គឺជារឿងដែលខ្ញុំមិនអាចហាមឃាត់បានទេ។ តែទោះជាយ៉ាងណាគ្រួសាររបស់ខ្ញុំដឹងពីខ្ញុំច្បាស់ណាស់។ “
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖” អញ្ចឹងហើយខ្ញុំអត់មានអីខ្វល់ពីពួកគេទេ។ ច្បាស់ណាស់ទៅលេងទឹកដីថ្មីនោះ ពិតជាប្លែកនិងពិបាកបន្តិចហើយសម្រាប់ខ្ញុំ ខ្ញុំនឹងត្រូវរងសម្ពាធច្រើននៅកន្លែងនោះ តែយ៉ាងណា នេះជាបាល់ទាត់ ជាអ្វីដែលខ្ញុំស្រលាញ់ពេញចិត្ត អញ្ចឹងខ្ញុំមានតែប្រឹងទៅមុខទៀត។ “
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះថា Bale បានទៅលេងឲ្យ Spurs ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Real ដោយចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១៕
ប្រភព៖sabay