កីឡា

រឿងធំហើយ! Serie A អាច​នឹងផ្អាក ខណៈ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ក្រោយ​ចប់​ការ​ប្រកួត​

Serie A អាច​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ ផ្អាក​ការ​ប្រកួត​​ចំនួន​ ២សប្ដាហ៍​ បន្ទាប់​ពី​កីឡាករ​ និង​បុគ្គលិក​ក្លឹប​ Genoa ចំនួន​ ១៤​រូប​មាន​ផ្ទុក​​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ទាំង​ ១៤​រូប​ខាង​លើ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ ក្រោយ​ពេល​ប្រកួត​តទល់​នឹង​ក្លឹប​ Napoli ចប់កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៧ ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

បន្ទាប់​ពី​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ខាង​លើ​នេះ​ ច្រើន​បែប​នេះ​ នាយក​កីឡាករ​ក្លឹប​ Genoa លោក​ Daniele Faggiano បាន​ដាក់​ពាក្យ ​សុំ​ផ្អាក​ការ​ប្រកួត​ទាំង​អស់​។

យ៉ាង​ណា​មិញ​ មក​ទល់​នឹង​ពេល​នេះ ​ខាង​រដ្ឋាភិបាល​អ៊ីតាលី ក៏​ដូច​ជា​ Serie A មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ​ ដោយ​កំពុង​តែ​ស្វែង​រក​ ដំណោះ​ស្រាយ​ល្អ​មួយ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដនេះ​៕ ប្រភព៖ sabay

Most Popular

To Top