កីឡា

AC Milan កំពុងសិក្សាលើលទ្ធភាពផ្ទេរ Dalot ពី Man United

នៅថ្ងៃនេះ មានការចេញផ្សាយអះអាងថា ក្លឹបយក្សអ៊ីតាលី AC Milan បានបង្ហាញពីការចាប់អារម្មណ៍ ទៅលើកីឡាករ ខ្សែការពារធ្លាក់ជើងម្នាក់ របស់បិសាចក្រហម Man United និងកំពុងពិនិត្យមើល រាល់លទ្ធភាព និងលក្ខខណ្ឌទាំងឡាយរបស់ក្លឹប។

កីឡាករខ្សែការពារកណ្តាល Diogo Dalot បានធ្វើដំណើរមកដល់ទឹកដី Old Trafford ក្នុងអំឡុងពេល ដែលគ្រូបង្វឹកក្លឹបលោក Jose Mourinho កំពុងមានតំណែងជាគ្រូបង្វឹកនៅទីនេះ ប៉ុន្តែមិនអាចធ្វើបាន តាមការរំពឹងទុករបស់ក្លឹបឡើយ ហើយក៏នៅតែមិនអាចធ្វើបានល្អ ពេលដែលលោក Ole Solskjare មកដល់ក្តី។

ជម្រើសសមានច្រើនសម្រាប់ AC Milan ប្រសិនបើចង់ខ្ចីជើង កីឡាករប៉ទុយហ្គាល់ វ័យ២១ឆ្នាំរូបនេះ ឬក៏ចង់ទិញដាច់ ក៏បានជាមួយនឹងតម្លៃខ្លួន ១៩លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top