កីឡា

Bellerin ៖ Arsenal ត្រូវតែចាញ់ដើម្បីអាចរៀនសូត្រ បានកាន់តែច្រើន

កីឡាករខ្សែការពារអេស្បាញ Bellerin បានធ្វើការបញ្ចេញមតិមួយចំនួន ពាក់ព័ន្ធទៅនឹងទំរង់ដឹកនាំរបស់លោក Mikel Arteta ខណៈដែលលទ្ធផលប៉ុន្មាន ប្រកួតបើករដូវកាលចុងក្រោយនេះហាក់ដូចជាមិនសូវល្អក្តី។

Bellerin បាននិយាយបែបគាំទ្រលោក Arteta ក្រោមការដឹកនាំ របស់បុរសអេស្បាញរូបនេះកាំភ្លើងធំកំពុងដំណើរការនិងវិវត្តទៅមុខហើយ ក្លឹបគួរតែទទួលយកបរាជ័យខ្លះ ដើម្បីអាចរៀនសូត្រកាន់តែច្រើនពីកំហុសទាំងនោះ។

កីឡាកររូបនេះបានលើកឡើង អំពីសមិទ្ធផលកាលពីរដូវកាលមុន ដែលមានដូចជា FA Cup និង Community Shield ផងទោះបីជាក្រុមបានបញ្ចប់ទៅទាំងលេខរៀង ទី៨នៅលីគកំពូលអង់គ្លេសក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top