តូក្យូ៖ អ្នកនៅខាងក្នុងជាច្រើន បាននិយាយថា ការបញ្ចុះបញ្ចូលយ៉ាងគឃ្លើន ដោយនាយករដ្ឋមន្រ្តីជប៉ុន លោកYoshihide Suga បានជំរុញការរំពឹងទុក សម្រាប់រដ្ឋាភិបាលថា អូឡាំពិកនឹងឈានទៅមុខនៅឆ្នាំក្រោយ ហើយពួកគេ នឹងសង្កេតការផ្លាស់ប្តូរយ៉ាងខ្លាំង ពីប៉ុន្មានខែមុនទៀត។
ប្រភពមួយបាននិយាយថា លោក Suga មានភាពបត់បែនជាងមុន នៅក្នុងកិច្ចពិភាក្សា ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយសារតែលោក មិនត្រូវបានគោរព តាមការសន្យារបស់លោកស៊ីនហ្សូ អាបេ បានប្រាប់សាធារណជនថា ព្រឹត្តិការណ៍កីឡានេះ នឹងត្រូវធ្វើឡើងក្នុងទម្រង់ពេញលេញ។
កាលពីប៉ុន្មានខែមុនសមាជិកសភា និងអ្នកការិយាធិបតេយ្យ នៅទីក្រុងតូក្យូកាន់តែមានការងឿងឆ្ងល់ អំពីលទ្ធភាពជោគជ័យ នៃព្រឹត្តិការណ៍កីឡានេះ បើទោះបីជាជំហរជាផ្លូវការ របស់រដ្ឋាភិបាលថា ពួកគេនឹងឆ្ពោះទៅមុខក៏ដោយ។
បើយោងតាមសមាជិកសភា គណបក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រីថ្មីថា ប៉ុន្តែមនោសញ្ចេតនា បានចាប់ផ្តើមផ្លាស់ប្តូរ បន្ទាប់ពីលោក Suga បានចូលជំនួសលោកអាបេ កាលពីខែមុន។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុ ដែលនិយាយជាញឹកញាប់ ជាមួយលោក Suga បាននិយាយថា សំឡេងរបស់រដ្ឋាភិបាល គឺខុសគ្នាឆ្ងាយពីពេល ដែលលោកអាបេធ្វើជានាយករដ្ឋមន្ត្រី ។ ឥឡូវមានការយល់ដឹងកាន់តែច្បាស់ថា ការរៀបចំព្រឹត្តិការណ៍កីឡា អាចធ្វើទៅបាន។
Suga ក៏ហាក់ដូចជា មានភាពបត់បែនជាងមុន លើអ្វីដែលការប្រកួតអាចមើលទៅ ទោះបីជា IOC និយាយចុងក្រោយក៏ដោយ។ មន្ត្រីរូបនោះបាននិយាយថា វាមានភាពងាយស្រួលជាងមុន ក្នុងការស្នើមធ្យោបាយជំនួស ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ក្រោមការគ្រប់គ្រងរបស់ Suga ។ វាមានសន្ទុះខ្លាំងជាងនេះទៅទៀត ខណៈ វាប្រហែលជាមិនមានលក្ខណៈធម្មតា វានឹងមានការប្រកួតនៅឆ្នាំក្រោយ៕ ដោយ៖លី ភីលីព


