កីឡា

Inter Milan នៅតែសង្ឃឹមថា ខ្សែប្រយុទ្ធឆ្នើម Lautaro នឹងបន្តកុងត្រាថ្មី

ទោះបីជាមិនទាន់មានសញ្ញាអ្វីដែល កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Martinez Lautaro នឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹបក្តីប៉ុន្តែក្លឹបនៅតែមាន ក្តីរំពឹងទុកយ៉ាងមុតម៉ាំថាការងារនេះនឹងអាចទទួលបានជោគជ័យ។

កន្លងមកក្លឹបបានផ្តល់នូវប្រាក់កម្រៃថ្មីដល់ ទៅ៧លានអ៊ឺរ៉ូក្នុងមួយរដូវកាលជូនដល់ Lautaro ដើម្បីសម្រេចចិត្តបន្តកុងត្រាថ្មីលើទឹកដី San Siro ប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏តែងតែមានព័ត៌មានអំពីការសុំ ចរចាទិញយកកីឡាកររូបនេះក្នុងតម្លៃ១១១លានអ៊ឺរ៉ូចេញពីអ៊ីតាលីផងដែរ។

គួរឲ្យដឹងដែរថាកុងត្រាចាស់របស់ Lautaro បច្ចុប្បន្ននឹងអស់សុពលភាពរហូតដល់ឆ្នាំ២០២៣ ប៉ុន្តែ Inter Milan ហាក់ដូចជាមានការព្រួយបារម្ភខ្លាំង ចំពោះការបាត់បង់កីឡាកររូបនេះដោយករណីណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top