កីឡា

Son ត្រៀមខ្លួនទទួល យកកុងត្រាថ្មីពី Spurs

ក្រោយពេលបានបង្ហាញស្នាដៃ ជាច្រើនរាប់មិនអស់ ក្នុងនាមជាកីឡាករ លេខ៧ របស់ក្លឹបហើយនោះ នៅសប្តាហ៍នេះគេជឿជាក់ថា Spurs បានត្រៀមកុងត្រាថ្មី រួចរាល់ហើយសម្រាប់កីឡាករ ខ្សែប្រយុទ្ធឆ្នើមកូរ៉េ ខាងត្បូង Heung Min Son ។

បើករដូវកាល៧ប្រកួត ភ្លាមសរុបគ្រាប់បាល់ដែល Son រកបាន ជូន Spurs មានទៅដល់៨គ្រាប់ មកហើយនិងថែមទាំងជួយមិត្ត រួមក្លឹបរកបាន៤គ្រាប់ផ្សេងទៀតផងដែរ តែបច្ចុប្បន្នគាត់ទទួលបានប្រាក់កម្រៃ ប្រមាណជា១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍នៅឡើយ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នកុងត្រា ចាស់របស់ Son នឹងផុតសុពលភាពត្រឹមរដូវកាល ២០២២-២០២៣ ប៉ុន្តែគាត់តែងតែត្រូវបានព័ត៌មាន ចេញផ្សាយថាមានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗជាច្រើននៅតំបន់អ៊ឺរ៉ុបដែលចាំបាច់សម្រាប់ Spurs ត្រូវតែធ្វើរឿងមួយ ដើម្បីការពារការចាកចេញរបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top