អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Everton ម្នាក់នៅថ្ងៃនេះ បានធ្វើការអះអាងទាំងមានទំនុកចិត្តថា ក្លឹបនឹងអាចមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធិ ក្នុងការចូលរួមប្រកួត នៅពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប Champion League នារដូវកាលក្រោយ។
លោក Wayne Rooney បានធ្វើការលើកឡើងថា Everton និង Champion League ពិតជាអាចទៅរួចក្នុងពេល ដែលក្លឹប កំពុងស្ថិតនៅក្រោមការដឹកនាំ របស់លោក Carlo Ancelotti ហើយនឹងបន្តធ្វើតាមអ្វី ដែលគ្រូបង្វឹករូបនេះចង់បាន។
ការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យ របស់ Everton ត្រូវបានគេមើលឃើញគ្រប់គ្នា ហើយដោយអាចយកឈ្នះ ស្ទើរគ្រប់ការប្រកួតទាំង Spurs, West Brom, Crystal Palace, Brighton សុទ្ធតែបរាជ័យក្រោមស្នាដៃរបស់ Everton ទាំងអស់និងចុងក្រោយ ថែមទាំងស្មើជើងឯកចាស់ Liverpool ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី