កីឡា

លោកគៀត ច័ន្ទថារិទ្ធ៖ ការប្រកួតជាចំណុច ស្វែងរកអត្តពលិក វាយកូនឃ្លីលើតុ ឆ្នើមត្រៀមឈានឆ្ពោះទៅ SEA GAMES នៅ វៀតណាម


ភ្នំពេញ៖លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថា សូមចូលរួមលេងកីឡាវាយកូនឃ្លីលើតុនេះ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត ដែលជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេស ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់តែមានការរីកចម្រើន។

លោកប្រធានបន្តថា ជាមួយនោះកម្មវិធីប្រកួតរបស់យើងក៏ជាឱកាស ដើម្បីឲ្យសហព័ន្ធរបស់យើង គណៈកម្មការរបស់យើង ក្នុងវិស័យកីឡាវាយកូនឃ្លីលើតុ បានរកឃើញកីឡាករ-កីឡាការិនីឆ្នើមៗរបស់យើង ដើម្បីត្រៀមឈានឆ្ពោះទៅវគ្គបំប៉ន បណ្ដុះបណ្ដាលថែមទៀត ដើម្បីត្រៀមទៅប្រកួតSEA GAMES នៅប្រទេសវៀតណាម ឆ្នាំ២០២១ខាងមុខនេះ ក៏ដូចជាយើងត្រៀមសម្រាប់ស៊ីហ្គេមលើកទី២៣។យើងក៏បានផ្តល់ឱកាស ដើម្បីឲ្យកីឡាករ-កីឡាការនីរបស់យើងដូចជាគណៈកម្មការរបស់យើង បានដកពិសោធន៍ ទាំងការប្រកួត បច្ចេកទេសប្រកួត ក៏ដូចជាដកពិសោធន៍ នៅការរៀបចំព្រឹត្តិការណ៍ប្រកួត ដើម្បីតៀមធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។

លោកគៀត ច័ន្ទថារិទ្ធបានបន្ថែមទៀតថា តាំងនាមប្រធានសហព័ន្ធ បានសង្កេតឃើញថា តាមការឆ្លងកាត់នៃការប្រកួតនេះ បានបង្ហាញពីសមត្ថភាពរបស់កីឡាករកីឡាការិនី របស់យើងបើប្រៀបធៀបទៅនឹងការប្រកួតលើកមុន យើងឃើញថាសមត្ថភាព ហាក់បីដូចជាមានការប្រែប្រួលច្រើនជាងមុន ជាមួយគ្នានេះយើងក៏ឃើញទាំងអស់គ្នាថា ការចូលរួមលើកនេះ ក៏សកម្មភាពផុលផុសជាងមុនបើយើងប្រៀបធៀបកាលពីដើមឆ្នាំ កាលយើងរៀបចំការប្រកួតលើកទី១។
ប្រធានសហព័ន្ធសង្ឃឹមថា ការប្រកួតលើកក្រោយនឹងមានចំនួនក្រុមកើនឡើង កាន់តែច្រើនថែមទៀត។

លោក ក៏បានចាត់ទុកថាលទ្ធផលនៃការប្រកួតដែលបានឆ្លងកាត់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងសម្រេចជោគជ័យល្អបែបនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់កីឡាវាយកូនឃ្លីលើតុកម្ពុជារបស់យើង។ ម្យ៉ាងវិញទៀតគឺជាការរួមចំណែក ក្នុងការអភិវឌ្ឍ កីឡាជាតិរបស់យើង ក្នុងនោះកីឡាវាយកូនឃ្លីលើតុ បានចាប់ផ្ដើមដំណើរការ បោះជំហានទៅមុខ ក៏ដូចអ្នកទាំងអស់គ្នាបានឃើញហើយ។ហើយម្យ៉ាងវិញទៀតយើងក៏បានឆ្លើយតប ក្រសួងផងដែរ ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលរបស់យើងកែទម្រង់ និងការយកចិត្តទុកដាក់ ចំពោះវិស័យកីឡា។ ប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្

ស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយស គណៈកម្មការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជារបស់យើង ជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែលើកទឹកចិត្ត ដល់គណៈកម្មការសហព័ន្ធ និងផ្ដល់ឱកាស ដល់បទពិសោធន៍ ជាច្រើនផងដែរ៕

Most Popular

To Top