ភ្នំពេញ៖ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ និងក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃគឺជាក្រុមជើងខ្លាំងលើប្រភេទការ៉ាតេគ្មានក្លិបមួយណាអាចដណ្តើមជើងឯក និងជើងឯករងនៃព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ។
ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពូជា
ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិគ្រង់តំណែងជើងឯកដោយដណ្តើមមេដាយសរុបចំនួន២៣គ្រឿងក្នុងនោះមេដាយមាស១១គ្រឿង មេដាយមាសប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ចំណែកជើងឯករងគឺក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមេដាយ១៥គ្រឿងក្នុងនោះមេដាយមាស៨គ្រឿង មេដាយមាសប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។
ក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ចដណ្តើមេដាយ២៧គ្រឿងរួមមានមេដាយមាស៤គ្រឿង មេដាយមាសប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធ១០គ្រឿង ក្លិបកីឡាការ៉ាតេបញ្ជាការដ្ឋានអង្គរក្ស២៤៦ ដណ្តើមេដាយ៩គ្រឿងរួមមានមេដាយមាស៤គ្រឿង និងមេដាយមាសប្រាក់៥គ្រឿង ចំពោះក្លិបកីឡាការ៉ាតេសុវណ្ណភូមិអូឡាំពិកដណ្តើមេដាយ៤គ្រឿងរួមមានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅតែរក្សាតំណែងជើងឯក និងជើងឯករង នៃប្រកួតកីឡាការ៉ាតេដូជើងឯកថ្នាក់ជាតិ ប្រចាំ២០២០ដដែលដោយ៖លី ភីលីព




